អង្គភាពព័ត៌មាន ហ្វេ្រសញូវ (FRESH NEWS)
អង្គភាពព័ត៌មាន ហ្វេ្រសញូវ គឺជាអង្គភាពព័ត៌មាន ដែលបានចុះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ។ អង្គភាពព័ត៌មាន ហ្វេ្រសញូវ គឺជាស្ថាប័នសារព័ត៌មានឈានមុខ និងមានវិសាលភាពផ្សព្វផ្សាយព័ត៌មានបានឆាប់រហ័ស និងទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា ។ អង្គភាពព័ត៌មាន ហ្វេ្រសញូវ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៩D ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អ & អេហ្វ ប្រផឹធី អេចអេស (ខេមបូឌា) ឯ.ក (R & F Properties HS (Cambodia) Co., Ltd.)
ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី អេចអេស (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនអចលនទ្រព្យ ដែលបានចុះបញ្ជីក្រោមក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី អេចអេស (ខេមបូឌា) ឯ.ក គឺជាផ្នែកមួយនៃក្រុមហ៊ុន អ & អេហ្វ គ្រុប ដែលជាក្រុមអភិវឌ្ឍន៍អចលនទ្រព្យពិភពលោកដែលទទួលបានចំណាប់អារម្មណ៍នៅក្នុងប្រទេសចិន កម្ពុជា អូស្ត្រាលី អង់គ្លេស និងម៉ាឡេស៊ី ។ ក្រុមហ៊ុននេះ មានការិយាល័យនៅ បុរី អ & អេហ្វ មហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ & អេហ្វ ប្រផឹធី អេចអេស (ខេមបូឌា) ឯ.ក (R & F Properties HS (Cambodia) Co., Ltd.)
ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក គឺជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលបានចុះបញ្ជីស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក គឺជាក្រុមហ៊ុនមួយដែលឈានមុខគេ ក្នុងការដាំដុះដំណាំផ្សេងៗ ជាពិសេសផ្តោតទៅលើដំណាំចេក ដែលប្រកបដោយគុណភាពខ្ពស់ និងចែកចាយទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ក្រុមហ៊ុននេះ មានការិយាល័យនៅផ្ទះលេខ១៩ ផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អ & អេហ្វ ប្រផឹធី អេចអេស (ខេមបូឌា) ឯ.ក (R & F Properties HS (Cambodia) Co., Ltd.)
ក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបានចុះបញ្ជីស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ។ ក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី គឺជាក្រុមហ៊ុនក្នុងស្រុកមួយឈានមុខគេ ក្នុងការនាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងផលិតផលពាក់ព័ន្ធមួយចំនួនទៀត ដែលប្រកបដោយគុណភាពខ្ពស់ ដែលមានការិយាល័យនៅផ្ទះលេខ៨៦អឺ០ មហាវិថីម៉ៅសេទុង ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អ & អេហ្វ ប្រផឹធី អេចអេស (ខេមបូឌា) ឯ.ក (R & F Properties HS (Cambodia) Co., Ltd.)
ក្រុមហ៊ុន ហាយ៉ាស៊ី ហ្វេសិន អ៊ិនស្ពេកសិន (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ។ ក្រុមហ៊ុន ហាយ៉ាស៊ី ហ្វេសិន អ៊ិនស្ពេកសិន (ខេមបូឌា) ឯ.ក ផ្តល់នូវសេវាកម្មត្រួតពិនិត្យ និងវេចខ្ចប់សម្លៀកបំពាក់សម្រាប់ការនាំចេញទៅក្រៅប្រទេស ដែលមានការិយាល័យស្ថិតនៅផ្លូវលំ ឃ្លាំងC ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អ & អេហ្វ ប្រផឹធី អេចអេស (ខេមបូឌា) ឯ.ក (R & F Properties HS (Cambodia) Co., Ltd.)
មីហឹរ សាអ៊ូល ៧យ៉ាង ៧កម្រិត គឺជាភោជនីយដ្ឋានដែលបានចុះបញ្ជីស្របតាមច្បាប់ត្រឹមត្រូវ នៅក្រសួងពាណិជ្ជកម្ម ទៅលើសញ្ញាពាណិជ្ជកម្ម និងបានសហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។ មីហឹរ សាអ៊ូល ៧យ៉ាង ៧កម្រិត គឺជាភោជនីយដ្ឋានតែមួយគត់ ដែលទទួលបានសិទ្ធិអាជីវកម្មផ្តាច់មុខ (Franchise) នូវមីស៊ុប ឈ្មោះ មីហឹរ ៧យ៉ាង ព្រមទាំងមុខម្ហូប និងភេសជ្ជៈផ្សេងទៀត តាមរយៈការលក់សិទ្ធិពិសេស (Franchise) ដោយក្រុមហ៊ុនមានប្រភពរូបមន្ត និងប្រភពដើមមកពីប្រទេសកូរ៉េខាងត្បូង។
អ & អេហ្វ ប្រផឹធី អេចអេស (ខេមបូឌា) ឯ.ក (R & F Properties HS (Cambodia) Co., Ltd.)
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក គឺជាធនាគារដែលទទួលបានអាជ្ញាប័ណ្ណឱ្យដំណើរការជាគ្រឹះស្ថានធនាគារឯកទេសក្នុងប្រទេសកម្ពុជាជាផ្លូវការពីធនាគារជាតិនៃកម្ពុជាតាំងពីឆ្នាំ ២០១៨ និងបានសហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារដែលផ្តល់សេវាកម្មល្អបំផុតតាមតម្រូវការរបស់អតិថិជន និងក្រោមចក្ខុវិស័យចង់ឱ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួកគេ ។ ធនាគារនេះ មានទីស្នាក់ការនៅអគារលេខ១ (វិមានការិយាល័យអូវល) ជាន់ទី០៧ ទី២១ និងទី២២ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។