ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ គឺជាបណ្តុំអ្នកច្បាប់ជំនាន់ទំនើប បូកផ្សំជាមួយអ្នកជំនាញឯកទេសពាក់ព័ន្ធមួយចំនួន ប្រកបដោយទេពកោសល្យ និងសមត្ថភាពខ្ពស់ រួមគ្នាដើម្បីប្រតិបតិ្តនូវការផ្តល់សេវាផ្នែកច្បាប់ និងសេវាបន្ទាប់បន្សំ ដែលមានលក្ខណៈស្តង់ដារ និងគោរពបាននូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ។
ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ គឺជាបណ្តុំអ្នកច្បាប់ជំនាន់ទំនើប បូកផ្សំជាមួយអ្នកជំនាញឯកទេសពាក់ព័ន្ធមួយចំនួន ប្រកបដោយទេពកោសល្យ និងសមត្ថភាពខ្ពស់ រួមគ្នាដើម្បីប្រតិបតិ្តនូវការផ្តល់សេវាផ្នែកច្បាប់ និងសេវាបន្ទាប់បន្សំ ដែលមានលក្ខណៈស្តង់ដារ និងគោរពបាននូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ។
ដំបូងឡើយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងទម្រង់ជា ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដែលត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ។ ក្រោមការខិតខំប្រឹងប្រែងក្នុងការផ្ដល់សេវាកម្មច្បាប់ជូនអតិថិជនប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលអស់រយៈពេលជាច្រើនឆ្នាំ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានទទួលការជឿទុកចិត្តពីអតិថិជនជាតិ និងអន្តរជាតិពីគ្រប់មជ្ឈដ្ឋាន ដែលជាកត្ដាចម្បងក្នុងការជំរុញឱ្យក្រុមមេធាវីអាចវិវត្តខ្លួនក្លាយជា ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងត្រូវបានទទួលស្គាល់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈវិញ្ញាបនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវីលេខ ២៥៤/គម-កវ/២២ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ការវិវឌ្ឍន៍ខ្លួនមួយជំហ៊ានធំនេះ បានស្ដែងឱ្យឃើញនូវការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនមេធាវី ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទំហំអគារការិយាល័យផ្ទាល់ខ្លួនដែលមានកម្ពស់រហូតដល់ទៅ៧ជាន់ សេវាកម្មច្បាប់ ចំនួនមេធាវី បុគ្គលិក អ្នកជំនាញឯកទេសពាក់ព័ន្ធ អតិថិជន ព្រមទាំងដៃគូសហការផងដែរ ។
មេធាវី និងបុគ្គលិកផ្នែកសេវាកម្មច្បាប់ ក៏ដូចជាបុគ្គលិកផ្នែកផ្សេងទៀតរបស់ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សុទ្ធតែមានចំណេះដឹងខ្ពស់ និងបទពិសោធន៍ជាច្រើនឆ្នាំ លើកិច្ចការសេវាកម្មច្បាប់ និងឯកទេសដែលពាក់ព័ន្ធ ព្រមទាំងកិច្ចការសង្គមមួយចំនួន ។ ក្រៅពីចំណេះ ជំនាញ និងបទពិសោធន៍ខាងលើ មេធាវីនៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក៏មានឯកទេសក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកបដោយជំនាញ និងភាពវៃឆ្លាត រួមមាន ការចរចា ការសម្រុះសម្រួល ការចូលរួមក្នុងនីតិវិធីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់វិវាទការងារ និងការចូលរួមក្នុងដំណើរការមជ្ឈត្តកម្មសម្រាប់វិវាទពាណិជ្ជកម្ម ជាអាទិ៍ ។
ការផ្តល់សេវាការពារក្តី និងតំណាងក្តីក្នុងប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ និងទូទាំងរាជធានី-ខេត្ត គឺជាការងារយ៉ាងសកម្មរបស់ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ។ ការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់កូនក្តី ឬ អតិថិជន គឺជាកាតព្វកិច្ចអាទិភាពរបស់មេធាវីគ្រប់រូបនៃក្រុមហ៊ុនមេធាវី ដើម្បីធ្វើអោយប្រាកដថា សិទ្ធិ និងអត្ថប្រយោជន៍ទាំងឡាយរបស់កូនក្តី និងអតិថិជន មិនត្រូវបានរំលោភបំពាន និងត្រូវបានការពារស្របតាមច្បាប់ជាធរមាន ។
ការប្រឹក្សាយោបល់លើគម្រោងវិនិយោគនានា ក៏ដូចជាការរៀបចំឯកសារចុះបញ្ជីគម្រោងវិនិយោគ និងចុះបញ្ជីក្រុមហ៊ុន ការរៀបចំបញ្ជីគណនេយ្យ បញ្ជីពន្ធ ការប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុផ្ទៃក្នុង ក៏ជាផ្នែកមួយយ៉ាងសំខាន់នៃការផ្តល់សេវាកម្មរបស់ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ហើយកិច្ចការទាំងនេះ គឺជាមូលដ្ឋានដែលនាំអោយក្រុមហ៊ុនមេធាវីមានដៃគូ និងអតិថិជនជាក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនពាណិជ្ជកម្មជាតិ និងអន្តរជាតិជាច្រើន ដែលមួយចំនួនមានរៀបរាប់ក្នុងព័ត៌មានស្តីពីក្រុមហ៊ុនដៃគូក្នុងគេហទំព័រនេះ ។
បន្ថែមពីកិច្ចការខាងលើ ក្រុមហ៊ុនមេធាវី មានទទួលរៀបចំ និងតាក់តែងលិខិតស្នាមផ្សេងៗ ដូចជា កិច្ចសន្យាលក់-ទិញ កិច្ចសន្យាខ្ចីបរិភោគ ភតិសន្យា (កិច្ចសន្យាជួល) កិច្ចព្រមព្រៀងសះជា លិខិតបញ្ជាក់ផ្សេងៗ និងការៀបចំបណ្តាំមរតកជាដើម ។ សេវាកម្មចុះបញ្ជីអចលនវត្ថុ គឺជាសេវាកម្មស្នូលមួយទៀតរបស់ក្រុមហ៊ុនមេធាវី ដែលក្នុងមួយឆ្នាំៗ ក្រុមហ៊ុនមេធាវីបានផ្តល់សេវាកម្មចុះបញ្ជីអចលនវត្ថុរាប់រយករណី ។ ក្រៅពីនេះ ក្រុមហ៊ុនមេធាវីក៏មានផ្ដល់នូវសេវាកម្មច្បាប់ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ដែលអាចស្វែងរកបាននៅក្នុងព័ត៌មានស្តីពីសេវាកម្មក្នុងគេហទំព័រនេះ ។
ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ត្រូវបានដាក់អោយដំណើរការក្រោមប្រព័ន្ធគ្រប់គ្រងរដ្ឋបាលជាក់លាក់មួយ ដែលគ្របដណ្តប់លើការងារគ្រប់គ្រងអគារការិយាល័យ សន្តិសុខ អនាម័យ ការងារគ្រប់គ្រងថែរក្សាឯកសារ និងសារពើភណ្ឌ បដិសណ្ឋាកិច្ច និងទំនាក់ទំនងសាធារណៈ ។ ជាមួយគ្នានេះ ក្រុមហ៊ុនមេធាវីមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យស្តង់ដារ ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនមេធាវី និងផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន ។ ក្រុមហ៊ុនមេធាវី មានលេខគណនីផ្លូវការមួយដែលកត់ត្រារាល់ប្រតិបត្តិការចំណូលចំណាយទាំងអស់ និងមានផ្តល់ជូនដល់អតិថិជននូវបង្កាន់ដៃទូទាត់ប្រាក់ (ប្រាក់សេវាកម្ម) ដែលមានភាពច្បាស់លាស់ ។
ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួន ដែលក្នុងនោះផ្នែកអភិវឌ្ឍធនធានមនុស្សបានដើរតួនាទីចម្បងក្នុងការពង្រឹង និងកសាងសមត្ថភាពរបស់មេធាវី និងបុគ្គលិករបស់ក្រុមហ៊ុនមេធាវី ដោយប្រើប្រាស់នូវធនធានខាងក្នុងដែលមានស្រាប់ និងធនធានពីខាងក្រៅ តាមរយៈកិច្ចសហការជាមួយស្ថាប័នបណ្តុះបណ្តាល និងគ្រូបង្គោលដែលមានចំណេះជំនាញ និងបទពិសោធន៍ខ្ពស់ ។ ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រុមហ៊ុនមេធាវី គឺជាការធ្វើឱ្យស់ក្រុមហ៊ុនមេធាវី គឺជាការធ្វើឲប្រាកដថា ក្រុមហ៊ុនមេធាវីមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មជូនអតិថិជន និងក្រុមហ៊ុនដៃគូនៅគ្រប់ពេលវេលា ។
ការប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានវិជ្ជាជីវៈមេធាវី និងគោលការណ៍នានាដែលដាក់ចេញដោយក្រុមហ៊ុនមេធាវី សំដៅធ្វើឱ្យប្រសើរឡើងដល់ការបំពេញការងារប្រចាំថ្ងៃរបស់មេធាវី និងបុគ្គលិកគ្រប់រូបនៃក្រុមហ៊ុនមេធាវី ដោយមានក្រុមប្រឹក្សាវិន័យជាអ្នកឃ្លាំមើល និងជួយតម្រង់ទិស ។
ជារួម ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បំពេញបេសកកម្មរបស់ខ្លួនដោយឈរលើទស្សនវិស័យ គោលបំណង និងទិសដៅច្បាស់លាស់ និងជាក់លាក់ដូចខាងក្រោម៖
ទស្សនវិស័យ៖
ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មិនមែនគ្រាន់ជាអ្នកដោះស្រាយបញ្ហាធំ ប៉ុន្តែធ្វើឱ្យ ប្រាកដថា បញ្ហាធំនឹងមិនកើតមាន ហើយបញ្ហាតូចៗនឹងត្រូវបានដោះស្រាយ ។
គោលបំណង៖
ធ្វើអោយក្រុមហ៊ុនមេធាវីមានលក្ខណៈស្តង់ដារក្នុងការផ្តល់សេវាច្បាប់ និងសេវាបន្ទាប់បន្សំពាក់ព័ន្ធប្រកបដោយគុណភាពខ្ពស់ ក្នុងក្របខណ្ឌនៃក្រមសីលធម៌វិជ្ជាជីវៈ ។
ទិសដៅ៖
- ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្នុងប្រតិបត្តិការផ្តល់សេវាកម្មច្បាប់ ។
- ផ្តល់នូវសេវាកម្មច្បាប់ ដែលមានគុណភាពខ្ពស់ ក្នុងគ្រប់ករណី និងគ្រប់ពេលវេលា ។
- តម្កល់ផលប្រយោជន៍របស់អតិថិជនជាអាទិភាព ក្នុងក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា ។